Posts tagged as "Jo-Wilfried Tsonga"

តឺនីស៖ ធ្សុងហ្គា ដក​ខ្លួន​ពី​​ការ​ប្រកួត «យូអេសអូផិន»

តឺនីស៖ ធ្សុងហ្គា ដក​ខ្លួន​ពី​​ការ​ប្រកួត «យូអេសអូផិន»

កីឡាករវាយតឺនីសឯកត្តជនបុរស លេខ១របស់បារាំង ចូវីលហ្វ្រេដ ធ្សុងហ្គា (Jo-Wilfried Tsonga) នឹងមិនចូលលេង ក្នុង​ការប្រកួតពានរង្វាន់ដ៏ធំ យូអេសអូផិន (US Open) ដែលនឹងត្រូវចាប់ផ្តើមនៅចុងខែសីហានេះឡើយ ខណៈដែល​គាត់មិន​ទាន់ជាសាសស្បើយពីរបួសជង្គង់។


កីឡាករវាយតឺនីស ចូវីលហ្វ្រេដ ធ្សុងហ្គា ជាជើងឯករបស់ប្រទេសបារាំង។ (រូបថត newyorkobservertennis.com)

កីឡាករវ័យ២៨ឆ្នាំ បានប្រាប់ដល់កាសែត អិលអេឃ្វីប (L'Equipe) កាលពីថ្ងៃព្រហស្បតិ៏ថា៖ «ខ្ញុំនឹងមិនទៅចូលរួម​ក្នុង​ព្រឹត្តិការណ៏យូអេសអូផិន ដែលចាប់ផ្តើមនៅថ្ងៃទី២៦ ខែសីហានោះទេ។ ថ្ងៃនេះខ្ញុំត្រូវតែធ្វើការព្យាបាលឲ្យបានល្អ ហើយ​ទោះជាយ៉ាងណាខ្ញុំក៏មិនអាចជាសាសស្បើយបាន១០០% ឲ្យទាន់ការប្រកួតនោះដែរ។»

គាត់បានបន្តថា៖ «ខ្ញុំគិតថា [...]

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក ប៉ះ​​គ្នា​​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

តឺនីស៖ ណាដាល់ និង​ឌីចូកូវីក ប៉ះ​​គ្នា​​នៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប រ៉ាហ្វាអែល ណាដាល់ (Rafael Nadal) និងណូវ៉ាក់ ឌីចូកូវីក (Novak Djokovic) នឹង​ត្រូវជួបប្រកួតគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងព្រឹត្តិការណ៏ហ្វ្រេនអូផិន (French Open) បន្ទាប់ពីពួកគេទទួលបាន​ជ័យជំនះ ក្នុងវគ្គ១ភាគ៤ដូចគ្នារួចមកនោះ។


កីឡាករវាយតឺនីសជើងខ្លាំងទាំង២រូប(Rafael Nadal)ណូវ៉ាក់ ឌីចូកូវីក និង រ៉ាហ្វាអែល ណាដាល់។

ម្ចាស់ជើងឯក៧សម័យកាល ណាដាល់ បានយកឈ្នះកីឡាករស្វីស ស្តែនីស្លាស វ៉ារីនកា (Stanislas Wawrinka) ដោយ​លទ្ធផល ៦-២, ៦-៣ និង ៦-១ ខណៈដែលកីឡាករលំដាប់លេខ១ពិភពលោកឌីចូកូវីក បានទម្លាក់កីឡាករអាឡឺម៉ង់ ថុម៊ី ហាស (Tommy Haas) ដោយលទ្ធផល ៦-៣, ៧-៦ (៧-៥) និង ៧-៥។

កីឡាករអេស្ប៉ាញ ណាដាល់ [...]

តឺនីស៖ ធីសុងហ្គា ទម្លាក់​ហ្វេដឹរ៉ឺ ពី​ហ្វ្រិនអូផិន​បានសម្រេច

តឺនីស៖ ធីសុងហ្គា ទម្លាក់​ហ្វេដឹរ៉ឺ ពី​ហ្វ្រិនអូផិន​បានសម្រេច

កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា (Jo-Wilfried Tsonga) បានទម្លាក់កីឡាករលំដាប់លេខ៣ពិភពលោក រ៉ចឺ ហ្វេដឺរ៉ឺ (Roger Federer) ឲ្យហាលអាវត្រឹមវគ្គ៨នាក់ចុងក្រោយ ក្នុងព្រឹត្តិការណ៏ហ្វ្រិនអូផិន (French Open) កាលពីថ្ងៃអង្គារ៏ យប់មិញ។ ហើយក៏បានបន្តក្តីសង្ឃឹមរបស់ជនជាតិបារាំង ដែលរងចាំមើលកីឡាកររបស់ខ្លួនលើកពានរង្វាន់ រ៉ូឡែន ហ្គារ៉ូស (Roland Garros) ជាបន្តទៀត បន្ទាប់ពីខកខានឈ្នះអស់រយះពេល៣០ឆ្នាំ។


កីឡាករវាយតឺនីសបារាំង ចូវីលហ្វ្រេដ ធីសុងហ្គា

ធីសុងហ្គា បានបំបាក់ហ្វេដឺរ៉ឺ ឲ្យតដៃមិនរួចដោយលទ្ធផល ៧-៥, ៦-៣ និង ៦-៣ ហើយឡើងទៅកាន់វគ្គពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ជាលើកដំបូងរបស់គាត់ ក្នុងទីក្រុងប៉ារីស ហើយក៏ជាលើកដំបូងដែរ សម្រាប់កីឡាករម្ចាស់ផ្ទះដែល​អាចឡើង​ទៅដល់វគ្គនេះ [...]



ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...