Posts tagged as "Thiago Alcantara"

បាយឺនម៉ូនិជ៖ ទីយ៉ាហ្គូ នឹងអវត្តមាន ៧សប្តាហ៏

បាយឺនម៉ូនិជ៖ ទីយ៉ាហ្គូ នឹងអវត្តមាន ៧សប្តាហ៏

កីឡាករខ្សែបម្រើ ទីយ៉ាហ្គូ អាល់ខាន់តារ៉ា (Thiago Alcántara) នឹងត្រូវអវត្តមានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ យូហ្វាស៊ុបព័រខាប់ (UEFA Super Cup) នៅថ្ងៃសុក្រសប្តាហ៏នេះ ហើយនឹងអវត្តមានក្នុងការប្រកួតការពារដំណែងជើង​ឯក យូហ្វាឆែមពានលីក (UEFA Champions League) ជាមួយនឹងក្រុមបាយឺន ម៉ូនិជ (Bayern Munich) ថែមទៀត បន្ទាប់​ពី​គាត់ត្រូវសម្រាក៧សប្តាហ៏ ដោយសារបញ្ហារបួសកជើង។


កីឡាករខ្សែបម្រើ ទីយ៉ាហ្គូ អាល់ខាន់តារ៉ា ទាត់ឲ្យក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ។ (រូបថត Guenter Schiffman/AFP/Getty Images)

ក្រុមយក្សអាឡឺម៉ង់ បាយឺនម៉ូនិជ នឹងត្រូវបើកការប្រកួតដោយគ្មានកីឡាករចំណូលថ្មី ទីយ៉ាហ្គូ អាល់ខាន់តារ៉ា សម្រាប់​ការ​ប្រកួតជំនួបគ្នា (យូហ្វាស៊ុបព័រខាប់) ជាមួយនឹងក្រុមតោខៀវ ឆែលស៊ី [...]

បាយឺនម៉ូនិជ ទិញ​ទីចាហ្គួ អាល់ខាន់តារ៉ា បាន​ជា​ផ្លូវ​ការ

បាយឺនម៉ូនិជ ទិញ​ទីចាហ្គួ អាល់ខាន់តារ៉ា បាន​ជា​ផ្លូវ​ការ

ក្រុមអាឡឺម៉ង់ បាយឺន ម៉ូនិជ (Bayern Munich) បានយល់ព្រមទិញយកកីឡាករ ដែលជាគោលដៅចំបងរបស់​ក្រុម​ម៉ែនឆេស្ទើ យូណៃធីត (Manchester United) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) មកពីក្រុមបាសេឡូណា (Barcelona) ជាផ្លូវការហើយ ក្នុងតម្លៃប្រមាណ ២១.៦លានផោន (៣២.៦២លានដុល្លាសហរដ្ឋអាមេរិក)។


កីឡាករ ទីចាហ្គូ អាល់ខាន់តារ៉ា ពេលទាត់ឲ្យក្រុមបាសឺឡូណា។

ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញវ័យ២២ឆ្នាំ នឹងធ្វើការជាមួយអតីតគ្រូបង្វឹកក្រុមបាសេឡូណា ប៉ិប ហ្គាឌីអូឡា (Pep Guardiola) ជាថ្មីទៀត នៅក្នុងក្រុមម្ចាស់ជើងឯកកំពូលរបស់អ៊ឺរ៉ុប។

ប្រធានក្លិបបាយឺន លោកខាលហេន រ៉ាំម៉ិនិក (Karl-Heinz Rummenigge) បាននិយាយថា៖ «ទីចាហ្គូ អាល់ខាន់តារ៉ា ជា​បំណងប្រាថ្នាដ៏ធំមួយរបស់លោកគ្រូបង្វឹកថ្មី ប៉ិប [...]

បាយឺនម៉ូនិជ ចង់​បាន ទីចាហ្គូ របស់​បាសេឡូណា​ដែរ

បាយឺនម៉ូនិជ ចង់​បាន ទីចាហ្គូ របស់​បាសេឡូណា​ដែរ

គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ (Bayern Munich) លោកប៉ិប ហ្គាឌីអូឡា (Pep Guardiola) ចង់ទិញយកខ្សែបម្រើក្រុម​បាសេឡូណា (Barcelona) ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) ខណៈដែលកន្លងមក មានសេចក្តីរាយការណ៏ថា កីឡាកររូបនេះជាគោលដៅដ៏សំខាន់មួយដែរ របស់ក្រុមម៉ែនឆេស្ទើ យូណៃធីត (Manchester United)។


លោកប៉ិប ហ្គាឌីអូឡា គ្រូបង្វឹកថ្មីក្រុមបាយឺន ម៉ូនិជ។

ខ្សែបម្រើអន្តរជាតិអេស្ប៉ាញ វ័យ២២ឆ្នាំ បានចូលលេងឲ្យក្រុមបាសេឡូណាឈុតធំ ក្រោមការដឹកនាំរបស់លោកគ្រូបង្វឹក​ហ្គាឌីអូឡា នៅវ័យ១៨ឆ្នាំ កាលពីខែឧសភា ឆ្នាំ២០០៩។

លោកហ្គាឌីអូឡា បាននិយាយថា៖ «វាអាចជាទីចាហ្គូ ឬក៏អាចអត់ក៏ថាបាន។ ខ្ញុំមិនដឹងថា នឹងមានអ្វីកើតឡើងនោះទេ។ យើងនឹងរងចាំមើលបន្តទៀត។ ខ្ញុំស្គាល់គាត់ (ទីចាហ្គូ) ច្បាស់ណាស់ [...]

៣គ្រាប់​របស់​ទីចាហ្គូ ជួយ​ឲ្យ​អេស្ប៉ាញ​លើក​ពាន​អ៊ឺរ៉ូ អាយុ​ក្រោម​២១​ឆ្នាំ

៣គ្រាប់​របស់​ទីចាហ្គូ ជួយ​ឲ្យ​អេស្ប៉ាញ​លើក​ពាន​អ៊ឺរ៉ូ អាយុ​ក្រោម​២១​ឆ្នាំ

កីឡាករប្រធានក្រុម ទីចាហ្គូ អាល់ខាន់តារ៉ា (Thiago Alcantara) រកគ្រាប់បាល់បញ្ចូលទីបាន ៣គ្រាប់តែម្នាក់ឯង ហើយ​ជួយ​ឲ្យក្រុមជម្រើសជាតិអេស្ប៉ាញ យកឈ្នះក្រុមជម្រើសជាតិអ៊ីតាលី ដោយលទ្ធផល ៤-២ ក្នុងការប្រកួតផ្តាច់ព្រ័ត្រ​ពាន​រង្វាន់អ៊ឺរ៉ូអាយុក្រោម២១ឆ្នាំ (European Under-21) កាលពីយប់ថ្ងៃអង្គារ៏។


ទីចាហ្គូ អាល់ខាន់តារ៉ា កីឡាករជម្រៀសជាតិអេស្ប៉ាញ ក្រោមអាយុ២១ឆ្នាំ។

ម្ចាស់ការពារដំណែងជើងឯក (អេស្ប៉ាញ) ហាក់ដូចជាមានការពិបាកបន្តិច ក្នុងការគ្របដណ្តប់ទៅលើក្រុមអ៊ីតាលី ប៉ុន្តែ​ទោះជាយ៉ាងណា ក៏មានការធូរស្បើយមកវិញ បន្ទាប់ពីកីឡាករទីចាហ្គូ របស់ក្រុមបាសេឡូណា (Barcelona) តែតបញ្ចូល​ទីយ៉ាងងាយស្រួលនៅនាទីទី៦, កាប់ពីចំងាយបញ្ចូលទីនៅនាទីទី៣១ និងទាត់បាល់ពិន័យ (ប៉េណាល់ទី) ១គ្រាប់ទៀត នៅនាទីទី៣៨។

[...]


ប្រិយមិត្ត ជាទីមេត្រី,

លោកអ្នកកំពុងពិគ្រោះគេហទំព័រ ARCHIVE.MONOROOM.info ដែលជាសំណៅឯកសារ របស់ទស្សនាវដ្ដីមនោរម្យ.អាំងហ្វូ។ ដើម្បីការផ្សាយជាទៀងទាត់ សូមចូលទៅកាន់​គេហទំព័រ MONOROOM.info ដែលត្រូវបានរៀបចំដាក់ជូន ជាថ្មី និងមានសភាពប្រសើរជាងមុន។

លោកអ្នកអាចផ្ដល់ព័ត៌មាន ដែលកើតមាន នៅជុំវិញលោកអ្នក ដោយទាក់ទងមកទស្សនាវដ្ដី តាមរយៈ៖
» ទូរស័ព្ទ៖ + 33 (0) 98 06 98 909
» មែល៖ [email protected]
» សារលើហ្វេសប៊ុក៖ MONOROOM.info

រក្សាភាពសម្ងាត់ជូនលោកអ្នក ជាក្រមសីលធម៌-​វិជ្ជាជីវៈ​របស់យើង។ មនោរម្យ.អាំងហ្វូ នៅទីនេះ ជិតអ្នក ដោយសារអ្នក និងដើម្បីអ្នក !
Loading...